ព្រឹកថ្ងៃពុធ ១៣កើត ខែ មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងបរិវេណ វត្តមុនីប្រសិទ្ធិវង្ស ស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតី និងប្រទានភ្លើងបូជាសព ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអតីតប្រធានមន្ទីរពេទ្យ កាល់ម៉ែត ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយរោគាពាធ ៕


























