រដ្ឋមន្រ្តី ប៉េង ពោធិ៍នា នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចែកជូនដល់វីរកងទ័ពការពារព្រំដែន និងប្រជាពលរដ្ឋភៀសសឹក


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី្ន នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់អំណោយជូនរដ្ឋបាលខេត្ត ដែលតំណាងដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដើម្បីចែកជូនដល់វីរកងទ័ពការពារព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ពិធីនេះមានការចូលរួមពីឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងមានថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការជាច្រើនរូបទៀត៕