ថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំប្រតិភូ AIIB ក្រុមទី២ ដឹកនាំដោយលោកបណ្ឌិត Rajesh YADAV ចុះទស្សនកិច្ចស្វែងយល់គម្រោងប្រព័ន្ធធារាសាស្ដ្រទំនើបកម្មគ្រប់ជ្រុងជ្រោយតាំងក្រសាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
ឯកឧត្ដមរដ្ឋលេខាធិការមានប្រសាសន៍ថា ភាពជោគជ័យនៃការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ដ្រទំនើបកម្មគ្រប់ជ្រុងជ្រោយនេះ ទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទើបបញ្ចប់ និងបានធ្វើប្រព័ន្ធប្រឡាយក្រោមដី ដែលមិនមានការប៉ះពាល់ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋឡើយ ទោះបីធ្វើប្រឡាយកាត់ភូមិ/ឃុំរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមរដ្ឋលេខាធិការបានបង្ហាញប្រតិភូពីអំពីប្រវត្តិនៃការកសាង ស្ថានភាពតំបន់ និងសារៈសំខាន់នៃប្រព័ន្ធធារាសាស្ដ្រនេះ ដែលផ្ដល់នូវទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំស្រូវ និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករ និងប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងតំបន់ផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋលេខាធិការបន្ថែមថា ប្រតិភូបានស្វែងយល់ប្រព័ន្ធធារាសាស្ដ្រនេះធ្វើជាគំរូបសម្រាប់អនុវត្តន៍គម្រោងក្រោមហិញ្ញប្បទាន AIIB ដើម្បីធ្វើឱ្យវិស័យធនធានទឹកប្រកបដោយគុណភាព ស័កិ្ដសិទ្ធិភាព និងទំនើបកម្ម បម្រើដល់សេដ្ឋកិច្ចជាតិ៕


