ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងិន ណែល អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខវីរកងទ័ពចំនួន១២រូប ដែលបានរងរបួស ក្នុងការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ ការពារបូរណភាពទឹកដឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះ ឯកឧត្តម ណាប់ ប៊ុនហេង បានលើកទឹកចិត្ត និងថ្លែងនូវការកោតសសើរ ចំពោះការលះបង់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាទ័ពជួរមុខ ក្នុងការរក្សាសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារពីការរំលោភបំពានពីពួកចោរសៀមឈ្លានពាន។
ឯកឧត្តមក៏បានជូនពរឱ្យវីរកងទ័ពទាំងអស់ ឆាប់បានជាសះស្បើយ និងវិលត្រលប់ចូលអង្គភាព ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិ និងបានជូនថវិកា ក្នុងម្នាក់ ៥០ម៉ឺនរៀល។ ដោយឡែក ម្តាយវីរកងទ័ពដែលមានជំងឺម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ក៏បានអំណោយជាថវិកា និងគ្រឿងឧបភោគ បរិភោគនាឱកាលនេះផងដែរ៕















