ឯកឧត្តម សុខ សូកេន និងលោកជំទាវ ចម ក្រស្នា អញ្ជើញចូលរួមរៀបចំស្បៀង និងសម្ភារៈដើម្បីជូនដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសមកមណ្ឌលសុវត្ថិភាព


ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងសួងអធិការកិច្ច និងជាសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល និងលោកជំទាវ ចម ក្រស្នា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមរៀបចំស្បៀង និងសម្ភារៈដែលទទួលបានពីការឧបត្ថម្ភគាំទ្ររបស់សប្បុរសជននានាតាមរយៈមូលនិធិជំនួយសម្ភារសប្បុរសធម៍របស់ក្រសួងអធិការកិច្ច គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងអធិការកិច្ច ព្រមទាំងក្រុមហ៊ុនសោម៉ា គ្រុប ដើម្បីជូនដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនភៀសសឹកដែលបានជម្លៀសមកមណ្ឌលសុវត្ថិភាព ដោយមានការចូលរួមជួយពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារមហាគ្រួសារក្រសួងអធិការកិច្ច ព្រមទាំងសប្បុរសជនជាច្រើនរូប។