ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីទទួលជួបសំណេះសំណាលជាមួយប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) និងនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីផ្ដល់អនុសាសន៍ណែនាំសំខាន់ៗ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដ៏មានតម្លៃក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្រ្តី បានសិក្សានៅក្រៅប្រទេស និងបានរំលេចអំពីចក្ខុវិស័យ-តួនាទីរបស់ក្រសួងអធិការកិច្ច ដូចបានកំណត់ក្នុងយុទ្ធសាស្ត្រ «ព៤ជ៤»។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្ដែងនូវការអបអរសាទរ និងណែនាំឱ្យនិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យអស់ពីលទ្ធភាព ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព វិន័យល្អ សីលធម៌ និងសេចក្ដីថ្លៃថ្នូរ នៅពេលបំពេញការសិក្សា ជាពិសេសត្រូវធ្វើជាទូតសុឆន្ទៈតំណាងឱ្យប្រទេសកម្ពុជាដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។

















