អំណោយដ៏ថ្លៃថ្លារបស់សប្បុរសជនត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បញ្ជូនទៅកងទព័ និងនគរបាលប្រាំទិសជួរមុខខេត្តព្រះវិហារជាប់ជាប្រចាំ ក្រោមពាក្យស្លោកសមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ។
នៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ពោរពេញដោយស្មារតី ជាតិនិយម និងការគាំទ្រដល់កងទ័ព និងនគរបាលប្រាំទិសជួរមុខខេត្តព្រះវិហារ ក្នុងគោលបំណងបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជា។
អំណោយដែលបាន បញ្ជូនទៅចំនួន ២រថយន្ត ក្នុងនោះរួមមាន៖ ថវិកា ចំនួន ១០លានរៀល នំសាំងវិច ចំនួន ១១៩ គីឡូក្រាម ស៊ុតមាន់ ស៊ុតទា ចំនួន ១.០០០គ្រាប់ កន្ទុយបោះ ចំនួន ៥០ កំប៉ុង បន្លែគ្រប់មុខ ចំនួន ២៣២ គីឡូក្រាម អំបិល ចំនួន ៥០ គីឡូក្រាម ប៊ីចេង ចំនួន ២៧ គីឡូក្រាម សៀង ចំនួន ២៨ យូរ ទឹកម្ទេស ចំនួន ៦ យូរ ប្រេងខ្យង ចំនួន ៥ កេស ម្សៅស៊ុប ចំនួន ៥ គីឡូក្រាម នំចម្រុះ ចំនួន ២៥៨ គីឡូក្រាម កាហ្វេ ចំនួន ៥៣ គីឡូក្រាម តែ ចំនួន ៦០ កញ្ចប់ ចេកហាល ចំនួន ១២ គីឡូក្រាម ចេកឆាប ចំនួន ៦០០ កញ្ចប់ សណ្តែកសៀងលីងចំនួន ២២ គីឡូក្រាម គ្រាប់ជី ចំនួន ៩ កញ្ចប់ អំបុកមានសាច់ ចំនួន ៤៣០ កញ្ចប់ អំបុកអត់សាច់ ចំនួន ៤៩០ កញ្ចប់ ត្រីខកំប៉ុង ចំនួន ២០ កេស មីជាតិ ចំនួន ១០០ កេស គុយទាវកញ្ចប់ចំនួន ១០ កេសធំ តាំងហ៊ុន ចំនួន ៤០ កញ្ចប់ មីកំប៉ុង ចំនួន ១៤ កេស ទឹកសុទ្ធ V-Active ចំនួន ២០០ កេស បាយក្តាំង ចំនួន ២.៥០២កញ្ចប់ ឆៃប៉ូវ ត្រសក់ចាវ គ្រឿងជ្រក់ ចំនួន ១៩០ កញ្ចប់ នំធុង ចំនួន ៦ធុង សាច់មាន់ស្រស់ ចំនួន ២៥០គីឡូក្រាម បន្លែគ្រប់មុខ ចំនួន ២៣២គីឡូក្រាម ប្រេងឆា ចំនួន ១០០ លីត្រ ខ្ទឹមស ចំនួន ៧៦គីឡូក្រាម ស្ករស ចំនួន ៥០គីឡូក្រាម ទឹកត្រី ចំនួន២៥យួរ ទឹកស៊ីអ៊ីវ ចំនួន២៥យួរ ធូបមូស ចំនួន៤០៥ប្រអប់ សាប៊ូដុសខ្លួន (ទឹក) ចំនួន៥២ដប សាប៊ូលាងចាន ចំនួន ៣៩ដប ថ្នាំពេទ្យ ចំនួន១០កេស ក្រដាសជូតមាត់ ចំនួន ២៨៩ដុំ គ្រាប់ស្វាយចន្ទី កេសធំ ចំនួន ៥០កេសធំ គ្រាប់ស្វាយចន្ទី កេសតូច ចំនួន ៨កេសតូច សំឡីត្បាត្រចៀក ចំនួន ១ថង់ សាច់ក្រកសាច់ជ្រូក ចំនួន ៤១គីឡូក្រាម ប្រហុកខ្ទះ ចំនួន ៣កេស បារី ចំនួន ៤៧សុង ៕







