ពលរដ្ឋខ្មែរ-អាមេរិកាំង នៅរដ្ឋយូថាសហរដ្ឋអាមេរិក ១៥៥រូប បាតុកម្មថ្កោលទោសការឈ្លានពានយោធាខុសច្បាប់របស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា និងស្នើសុំឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ជួយអន្តរាគមន៍ឱ្យភាគីថៃ បញ្ឈប់សង្គ្រាមឈ្លានពាន


នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅខាងមុខវិមានរដ្ឋាភិបាលរដ្ឋយូថា (Utah State Capitol) លោក សេង សេដ្ឋា លោក ឌី ឌេត និងលោកស្រី ស៊ុន កណិការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង នៅរដ្ឋយូថាសហរដ្ឋអាមេរិក ចំនួន ១៥៥រូប ចូលរួមបាតុកម្មថ្កោលទោសចំពោះការឈ្លានពានយោធាខុសច្បាប់របស់ប្រទេសថៃ មកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា និងគោរពស្នើសុំឱ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជួយអន្តរាគមន៍ឱ្យភាគីរដ្ឋាភិបាល និងកងទ័ពថៃ បញ្ឈប់សង្គ្រាមឈ្លានពាន និងគោរពតាមសេចក្តីថ្លែងការស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

បន្ទាប់មកលោក សេង សេដ្ឋា និងលោកឌី ឌេត ក៏បានប្រគល់ញ្ញត្តិដល់សមាជិកសភានៃរដ្ឋយូថាផងដែរ៕