ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ លោកនាយចំណង់ ប៊ុង តុងធៀន អត្តលេខ ២៧១១២៤ វរៈកងទ័ព កងការពារព្រំដែន៤០២ យោធភូមិភាគទី៤ ដែលបានពលីជីវិតលើសមរភូមិ កាលពីថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ២០ឆ្នាំ ពិធីបុណ្យប្រារព្ធធ្វើនៅលំនៅដ្ឋានគ្រួសារនៃសព ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង៕
























