បន្ទាប់ពីបានចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងវីរៈកងទ័ព នៃយោធភូមិភាគទី៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានបន្តដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ទៅកាន់ប្រាសាទអង្គរវត្ត (លោកតារាជ) ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងភាពល្អប្រសើរឡើងវិញនូវស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព ហើយក្មួយៗសិស្សានុសិស្សអាចត្រឡប់ទៅបន្តការសិក្សានៅតាមសាលារៀនវិញប្រកបដោយស្នាមញញឹម ជាពិសេសសូមបួងសួងដល់បារមីថែរក្សាទឹកដី សូមប្រសិទ្ធពរជ័យជូនដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងមានស្មារតីរឹងមាំក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាឱ្យបានគង់វង្ស។



















