អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ស៊ុន សំបូរ វីរកងទ័ពពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យភាពជាតិកម្ពុជា


នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ស៊ុន សំបូរ វីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យភាពជាតិកម្ពុជា។ កម្មវិធីបុណ្យធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម អភិបាលខេត្ត សូមគោរពដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពយើង ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ និងសូមឧទ្ទិសបួងសួង សូមឲ្យវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក បានទៅសោយសុខក្នុងសុគតិភពកុំបីភ្លៀងឃ្លាតឡើយ។