ឯកឧត្តម ហេង ណន​ បាននាំយកអំណោយរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី​ ជាអង្ករចំនួន​ ៥០បាវ ផ្តល់ជូនយុវជនគណបក្សស្រុកព្រៃឈរ​ សម្រាប់ធ្វើសកម្មភាពចិញ្ចឹមចលនាក្នុងមូលដ្ឋាន​ និង បានចុះពិនិត្យវឌ្ឍនភាព​ការដ្ឋានសាងសង់មណ្ឌល​សុខភាព​ល្វា​ មួយខ្នង​ ៥បន្ទប់


ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស .២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥​ ឯកឧត្តម ហេង ណន​ សមាជិកគណៈកម្មាធិការកណ្ដាល​គណបក្ស​ប្រជាជនកម្ពុជា​ សមាជិកគណៈអចិន្ត្ត្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល​ និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា​ នៃយុវជនគណបក្សថ្នាក់កណ្តាល​ បាននាំយកអំណោយ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ ជាអង្ករចំនួន​ ៥០បាវ​ ផ្តល់ជូនយុវជនគណបក្សស្រុកព្រៃឈរ​ សម្រាប់ធ្វើសកម្មភាពចិញ្ចឹមចលនាក្នុងមូលដ្ឋាន​ និងបន្ទាប់មក​បានចុះពិនិត្យវឌ្ឍនភាព​ការដ្ឋានសាងសង់មណ្ឌល​សុខភាព​ល្វា​ មួយខ្នង​ ៥បន្ទប់​ ដែល​ជា​អំណោយរបស់​ ឯកឧត្តម​ ហ៊ីវ​ គឹមហេង​ និងលោកជំទាវ​ លឹម​ ស្រីពៅ​ ស្ថិតនៅឃុំល្វា ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។