រដ្ឋមន្រ្តីសង្គមកិច្ច និងថ្នាក់ដឹកនាំក្រសួង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៨៥០គ្រួសារ នៅខេត្តបាត់ដំបង


(បាត់ដំបង)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាតដំបង ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក លោកស្រី អភិបាលរងខេត្តបាត់ដំបង មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្ទាល់ខ្លួនរបស់លោក ជា សុមេធី និងភរិយា ព្រមទាំងសប្បុរសជននានា ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៨៥០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងទីសុវត្ថិភាព នៅខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ២០២៥។

អំណោយទាំងនោះរួមមាន៖

១៖ ធុងទឹក ចំណុះ២៥លីត្រ ៨៥០ធុង
២៖ មុង ៨៥០មុង
៣៖ អំបុកលីងសាច់គោ ១,៧០០ដប
៤៖ សៀងឆាសាច់មាន់ ៨៥០កំប៉ុង
៥៖ ឆៃប៉ូវ ៨៥០កញ្ចប់
៦៖ កញ្ចប់សម្រាប់កូនក្មេង ២០០កញ្ចប់
៧៖ អង្ករ ៨៥០បាវ (១បាវ១២.៥គីឡូក្រាម)
៨៖ ទឹកស៊ីអ៊ីវ ២៥៥០ដប
៩៖ ទឹកត្រី ២៥៥០ដប
១០៖ ខ្ទឹមស ៤២៥គីឡូក្រាម
១១៖ ប្រេងឆា ៨៥០ដប
១២៖ ស្ករស ៨៥០កញ្ចប់
១៣៖ អំបិល ៨៥០កញ្ចប់
១៤៖ សម្ភារៈកូនក្មេង ២០០ឃីត មាន (អាវរងា ១, នំ, ទឹកដោះគោ, វីតាមីន, របស់លេង, ក្រដាសសើម) និងបានជូនជាថវិកា ដល់បងប្អូនជនមានពិការភាព ដែលមកទទួលសេវាស្ដារនីតិសម្បទា។

ឯកឧត្តម ជា សុមេធី និងភរិយា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ និងសូមអរគុណដល់ក្រុមការងារ ដែលបានចូលរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំជួយរៀបចំ និងវេចខ្ចប់អំណោយបានទាន់ពេលវេលា៕