ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស .២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្ត្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាអង្ករចំនួន ៥០បាវ ផ្តល់ជូនយុវជនគណបក្សស្រុកព្រៃឈរ សម្រាប់ធ្វើសកម្មភាពចិញ្ចឹមចលនាក្នុងមូលដ្ឋាន និងបន្ទាប់មកបានចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់មណ្ឌលសុខភាពល្វា មួយខ្នង ៥បន្ទប់ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ីវ គឹមហេង និងលោកជំទាវ លឹម ស្រីពៅ ស្ថិតនៅឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។















