ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងភរិយា ព្រមទាំងឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្រ្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្ទាល់ខ្លួនរបស់លោក និងភរិយា ព្រមទាំងសប្បុរសជននានា ជូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសាររបស់កងទ័ពនៅសមរភូមិមុខ ចំនួន ២៧៦គ្រួសារ។
អំណោយរួមមាន៖
១-អង្ករ ២០គីឡូក្រាម
២-ទឹកសុទ្ធ(ហាយតិច) ១កេស
៣-ទឹកត្រី ៣ដប
៤-ទឹកស៊ីអ៊ីវ ៣ដប
៥-ត្រីខ ៥កំប៉ុង
៦-ប្រេងឆា ១ដប
៧-មី ១៥កញ្ចប់
៨-ភួយ ១
៩-ថ្នាំពេទ្យ ១កញ្ចប់
១០-ឆាសៀង ១កំប៉ុង
១១-ឆៃប៉ូវ ១កញ្ចប់
១២-ក្នុងម្នាក់ ៣០,០០០រៀល
១៣-សម្ភារៈកូនក្មេង ៦០ឃីត (ទឹកដោះគោ នំ តុក្កតា និងវីតាមីន ក្នុងមួយឃីត)
ក្នុងឱកាសនេះផងដែរ ឯកឧត្តមក៏បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត និងសម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងលោកជំទាវ ញ៉ែម សាខន សខេង ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសាររបស់កងទ័ពនៅសមរភូមិមុខ ផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី និងភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ និងសូមអរគុណដល់ក្រុមការងារ ដែលបានចូលរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំជួយរៀបចំ និងវេចខ្ចប់អំណោយបានទាន់ពេលវេលា៕













