រសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញពិនិត្យមើលទីតាំងកសាងសាលាឆាន់ ស្ថិតនៅវត្តព្រៃមូល ឃុំព្រៃទទឹង ស្រុកមេសាង និងបានអញ្ជើញប្រគេនស៊ីម៉ងត៍១០តោន ជូនព្រះចៅអធិការវត្តថ្មីសិរីឧត្តម ហៅវត្តត្រពាំងព្រីង ស្ថិតនៅឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។










