ដើម្បីឱ្យការបប្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែភាពល្អប្រសើរជាបន្ដបន្ទាប់ រដ្ឋមន្ដ្រីសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា តែងតែបំពេញកិច្ចការងារដោយមិនបង្អង់ដៃនោះឡើយ មិនថាថ្ងៃ-យប់ ចន្ទដល់អាទិត្យ ក៏ថ្នាក់ដឹកនាំរូបនេះ មិនដែលប្រលែងដៃ ជាក់ស្ដែងប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ទោះជាត្រូវថ្ងៃសម្រាក ក៏រដ្ឋមន្ដ្រីដ៏សកម្មរូបនេះ បន្ដសកម្មភាពចុះខេត្ដពិនិត្យការងារផង សួរសុខទុក្ខវីរកងទ័ព និងនរគបាល ទាំងនៅភ្នំពេញនៅតាមបណ្ដាខេត្ដផង ហើយសម្រាប់ថ្ងៃទីថ្ងៃទី០២ ខែមករាឆ្នាំ២០២៦នេះ ឯកឧត្តមសាស្ដ្រាចារ្យបានបន្ដចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទី២ ដោយមិនផ្ដល់ដំណឹងជាមុនដល់មន្ដ្រីបុគ្គលិកពេទ្យ បន្ទាប់ពីបានចុះទៅពិនិត្យមជ្ឈមណ្ឌលគាំពាំ មាតា និងទារកកាលពីចុងឆ្នាំ។
ក្នុងឱកាសនោះឯកឧត្តមសាស្ដា្រចារ្យរដ្ឋមន្ដ្រីក៏បានសំណេះសំណាលជាមួយដោយផ្ទាល់ជាមួយអាណាព្យាបាលរបស់កុមារ ពីសុខទុក្ខ ពីការបម្រើរបស់ក្រុមគ្រូពេទ្យ ដើម្បីយល់កាន់តែច្បាស់ពីការងាររបស់មន្ដ្រីរបស់ខ្លួន។
ថ្ងៃធ្វើការដំបូងនៃដើមឆ្នាំ២០២៦ នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញទៅស្វែងយល់មន្ទីរពេទ្យគន្ធបុប្ផាទី២ ដោយមិនមានការជូនដំណឹងជាមុន ដើម្បីពិនិត្យដោយផ្ទាល់អំពីដំណើរការរបស់សេវាសុខាភិបាល និងគុណភាពនៃការព្យាបាលថែទាំកុមារ។
ការអញ្ជើញចុះរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានបញ្ជាក់ឱ្យឃើញថា ការដំណើរការល្អរបស់មន្ទីរពេទ្យ ការរៀបចំសេវាកម្មប្រកបដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ របស់បុគ្គលិកសុខាភិបាលគ្រប់កម្រិត។
នាឱកាសនោះឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា អ្នកបច្ចេកទេសមន្ទីរពិសោធន៍-ថតឆ្លុះ បុគ្គលិករដ្ឋបាល និងក្រុមការងារគាំទ្រ ដែលបានបន្តបម្រើសេវាព្យាបាលជូនកុមារដោយ ការលះបង់ និងមនុស្សធម៌, ក្នុងបច្ចុប្បន្នភាពប្រទេសជាតិ។ លើសពីនោះឯកឧត្តមសាស្ដ្រាចារ្យបានថ្លែងបានកោតសរសើរ ភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលអនុវត្តវិធីសាស្ត្រគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវ ធានាបាននូវនិរន្តរ៍ភាព និងគុណភាពនៃការបម្រើសេវាសុខាភិបាលនៅគ្រប់ស្ថានការណ៍។
សម្រាប់ការជួបសំណេះសំណាលជាមួយឪពុកម្តាយកុមារដែលកំពុងសម្រាកព្យាបាលនេះ ក៏បានបង្ហាញពីទំនុកចិត្តកម្រិតខ្ពស់ និងការពេញចិត្ត ចំពោះសេវាព្យាបាល ដែលបញ្ជាក់ពីបេសកកម្មសំខាន់ និងភាពជឿជាក់ដល់មន្ទីរពេទ្យគន្ធបុប្ផា២នេះផងដែរ។
សូមជម្រាបថាក្រសួងសុខាភិបាល បន្តការប្តេជ្ញាចិត្ត គាំពារបុគ្គលិកសុខាភិបាល គាំទ្រមន្ទីរពេទ្យកុមារគន្ធបុប្ផា ក៏ដូចកន្លែងផ្សេងទៀតក្នុងទូទាំងប្រទេស និងធានាឱ្យកុមារគ្រប់រូបទទួលបាន សេវាសុខាភិបាលមានគុណភាព ដោយពុំមានការរំខាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ព្រោះថា «ការថែទាំសុខភាពកុមារ ជាការកសាងអនាគតវែងឆ្ងាយរបស់ប្រទេសជាតិ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ»៕































