ភ្នំពេញ៖ នៅថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា អញ្ជើញដឹកនាំប្រតិភូក្រសួង បំពាក់មេដាយបច្ឆាមរណ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម តុប សារឿន អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ជន្មាយុ ៦៩ឆ្នាំ នៅវេលាម៉ោង៩:៥៥នាទីយប់ ដោយរោគាពាធ។
ឯកឧត្តមរដ្ឋមន្ត្រី បានឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ ឯកឧត្តម តុប សារឿន សូម ឯកឧត្តម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


