ឯកឧត្តម​ ម៉ែន​ វិបុល​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ បានអញ្ជេីញជាអធិបតីក្នុងពិធីបូកសរុបរបាយការណ៍លទ្ធផលការងារសន្និបាតប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦​ របស់រដ្ឋបាលខេត្ត​ស្វាយរៀង


នាព្រឹកថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងពិធីបូកសរុបរបាយការណ៍លទ្ធផលការងារសន្និបាតប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦​ របស់រដ្ឋបាលខេត្ត​ស្វាយរៀង​ ក្រោយពីក្រុមពិភាក្សាបានធ្វេីបទបង្ហាញ​ដែលផ្ដល់នូវធាតុចូលសំខាន់ៗមួយចំនួន​ជាមូលដ្ឋានក្នុងការប្រមូលនូវបញ្ហាប្រឈម និងដាក់ចេញនូវដំណោះស្រាយ​ ដេីម្បីជាទិសដៅក្នុងការអនុវត្តន៍បន្តក្នុងឆ្នាំ២០២៦។