ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃច័ន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញបើកសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាល ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ និងឆ្នាំបន្ត ។
សន្និបាតនេះធ្វើឡើង ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី ដោយផ្តោតលើការកែលម្អសុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង រួមទាំងប្រព័ន្ធសន្តិសុខសុខាភិបាល និងកម្មវិធីជំងឺមិនឆ្លង។
សារៈសំខាន់នៃការបន្តពង្រឹងប្រព័ន្ធសុខាភិបាល ឱ្យមានភាពធន់ និងទំនើប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការលើកកម្ពស់អភិបាលកិច្ចល្អ។ រាជរដ្ឋាភិបាលបានប្តេជ្ញាបន្តគាំទ្រវិស័យសុខាភិបាល ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥៕




































