អភិបាលខេត្តក្រចេះ នាំថវិកាសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ៥០លានរៀល ជូនយោធាកំពុងសម្រាកព្យាបាលរបួស


នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បាន​​នាំយក​ថវិកា ៥០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជាអំណោយ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភដល់យោធិន មួង ស៊ីលុន ដែលរងរបួសធ្ងន់ និងកំពុង​សម្រាកនៅផ្ទះក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។

លោក វ៉ា ថន ចាត់ទុកថវិកា និងអំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវ​បណ្ឌិត បង្ហាញពីការគិតគូរដល់សុខទុក្ខវីរៈកងទ័ព ដែលបានធ្វើពលីកម្មក្នុងបុព្វហេតុជាតិ និងទឹកដី៕