នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បាននាំយកថវិកា ៥០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភដល់យោធិន មួង ស៊ីលុន ដែលរងរបួសធ្ងន់ និងកំពុងសម្រាកនៅផ្ទះក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។
លោក វ៉ា ថន ចាត់ទុកថវិកា និងអំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បង្ហាញពីការគិតគូរដល់សុខទុក្ខវីរៈកងទ័ព ដែលបានធ្វើពលីកម្មក្នុងបុព្វហេតុជាតិ និងទឹកដី៕








