ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តស្វាយរៀង ចុះសួរសុខទុក្ខវីរ់ៈកងទ័ពជួរមុខ បេ សុផាត ដែលរងរបួសពិការភ្នែក


ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ព្រមទាំងលោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរនានា ក្នុងខេត្ត លោកអភិបាលស្រុកស្វាយជ្រំ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ពឈ្មោះ បេ សុផាត ដែលរងបួសពិការភ្នែកទាំងពីរ ក្នុងពេលប្រយុទ្ធមួយសត្រូវឈ្លានពានទឹកដី ស្ថិតនៅទិសប្រាសាទព្រះវិហារនាពេលកន្លងទៅ ហេីយបានសង្គ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង និងបានបន្តទៅព្យាបាលនៅប្រទេសឥណ្ឌា។

នៅក្នុងឱកាសការចុះសួរសុខទុក្ខនេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា និងឯកឧត្តម អភិបាលខេត្ត បាននាំមកនូវថវិកាចំនួន៥លានរៀល និង២០០ដុល្លារ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត រួមមាន ទឹកត្រី១០យួរ,ទឹកសុីអុីវ២កេស និង២យួរ, អង្ករ១០បេ, ភេសជ្ជៈបាកាស៥កេស និងមីខ្លាឃ្មុំ ១០កេស។

ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរបំផុតចំពោះគំរូវីរៈភាព ក្នុងការបំពេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ ក្នុងបុព្វហេតុ ថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា ប្រចាំការទិសប្រាសាទព្រះវិហារ​ និងបានជូនពរជ័យដល់វីរៈកងទ័ព បេ សុផាត ឆាប់ជាសះស្បេីយពីរបួស ជាពិសេសភ្នែកម្ខាង ដែលក្រុមគ្រូពេទ្យឥណ្ឌា កំពុងតាមដានព្យាបាល​ និងទៅឥណ្ឌាម្តងទៀត រយៈពេល៣ខែក្រោយ៕