ឯកឧត្តម ឌិតទីណា អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០២៥


នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឌិតទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ នៅសាលាខេត្តបន្ទាយមានជ័យ។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ នៅជាប់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋជានិច្ចដើម្បីជួយដោះស្រាយបញ្ហានៅតាមមូលដ្ឋាន  ជាពិសេសក្នុងគ្រាដ៏លំបាកនៃសង្គ្រាមឈ្លានពាន។ 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពីការផ្ដល់សេវាសាធារណៈល្អនិងប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ដើម្បីជំរុញកំណែទម្រង់សេវាសាធារណៈនៅតាមមូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ៕

ក្រុមការងាររាជរដ្ឋាភិបាល និងងអាជ្ញាធរគ្រប់ជាន់ថ្នាក់ នឹងបន្តបង្កើនគុណភាពសេវាសាធារណៈឱ្យកាន់តែល្អ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែប្រសើរ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋយើង៕