ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ ដើម្បីពិនិត្យសេចក្ដីព្រាងអនុក្រឹត្យក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំធ្វើឡើង ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងអង្គភាពនៅក្នុងស្ថាប័ន ដើម្បីផ្តោតសំខាន់លើការពិនិត្យខ្លឹមសារ បច្ចេកទេស និងវិធានការអនុវត្តនានា ក្នុងសេចក្ដីព្រាងអនុក្រឹត្យ ពោលគឺធានាបាននូវភាពសមស្រប ស្របតាមច្បាប់ និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងបរិបទថ្មី ប្រកបដោយប្រសិទ្ធភាព និងចីរភាព។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោលអនុប្រធាន លោក លោកស្រីជាសមាជិក-សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ សរុប១៤នាក់៕











