សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងប្រធានមន្ទីរធនធានទឹក ចំនួន៤រាជធានី-ខេត្ត ជំនួសអ្នកចាស់ដែលចូលនិវត្តន៍ និងផ្ទេរភារកិច្ចថ្មី


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងប្រធានថ្មី នៃមន្ទីរធនធានទឹក និងឧតុនិយម ចំនួន៤រាជធានី-ខេត្ត ជំនួសប្រធានចាស់ដែលត្រូវបានចូលនិវត្តន៍ និងផ្ទេរភារកិច្ចថ្មី។

ក្នុងអនុក្រឹត្យបានឲ្យដឹងថា មន្ដ្រីរាជការដែលត្រូវបានតែងតាំងជាប្រធានមន្ទីរធនធានទឹក រួមមាន៖

*ទី១៖ លោក ឡាយ សុទ្ធី ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ជំនួសលោក យឹម ប៊ុនរ៉ុម ដែលចូលនិវត្តន៍
*ទី២៖ លោក ជា អនុជិត ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ជំនួសលោក ម៉ៅ ប៊ុនធឿន ដែលចូលនិវត្តន៍
*ទី៣៖ លោក ខៃ សុជា ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ជំនួសលោក ឡុង ផលគុណ ដែលត្រូវផ្ទេរភារកិច្ចថ្មី
*ទី៤៖ លោក ណុប ទូច ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ជំនួសលោក គឹម សាវុធ ដែលចូលនិវត្តន៍។

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖