(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរខួបលើកទី២៧ ទិវាជាតិយល់ដឹងពីមីន( ២៤ កុម្ភៈ ១៩៩៩-២៤ កុម្ភៈ ២០២៦) ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព»។
ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ គឺជាព្រឹត្តិការណ៍សំខាន់របស់កម្ពុជា ដើម្បីរំលឹកពីគ្រោះថ្នាក់នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជំរុញការអប់រំ និងការបោសសម្អាតមីន។ គោលបំណងគឺលើកកម្ពស់សុវត្ថិភាពសហគមន៍ តាមរយៈការកាត់បន្ថយគ្រោះថ្នាក់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

