(បន្ទាយមានជ័យ)៖ ឯកឧត្តម Matsuda Junsaku អគ្គកុងស៊ុលជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជនភៀសសឹក និងសកម្មភាពរំលោភបំពានរបស់ថៃ នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។
សូមបញ្ជាក់ថា កងកម្លាំងឈ្លានពានថៃ បាននឹងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕






