នាថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុន CENTUNION ដែលជាក្រុមហ៊ុនសាងសង់ស្ពាននៃប្រទេសអេស្ប៉ាញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកបច្ចេកទេស លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ ព្រមទាំងតំណាងក្រុមការងាបច្ចេកទេសស្ពាននៃប្រទេសអេស្ប៉ាញ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យ និងពិភាក្សាលើសំណើបច្ចេកទេសរបស់ក្រុមការងារទាំងពីរភាគីដែលបានចុះសិក្សាកន្លងមក ដោយក្នុងនោះរួមមានការកំណត់អាទិភាពលើទីតាំង និងប្រភេទស្ពានដែលបានជ្រើសរើស ជាពិសេសប្រភេទហិរញ្ញប្បទាន ដែលគ្រោងផ្តល់ជូនដោយប្រទេសអេស្ប៉ាញផងដែរ៕








