សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូសភានៃក្រុមមិត្តភាពបារាំង-កម្ពុជា ចូលជួបសម្តែងការគួរសម


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម ថូម៉ាស ឡាំ (Thomas LAM) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា ក្នុងរាជធានីភ្នំពេញ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ រឹងមាំ និងស្អិតរមួតបន្ថែមទៀត។ ចំពោះខ្លឹមសារលម្អិតនៃជំនួបពិភាក្សានេះ ក្រុមការងារព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងផ្សាយជូននៅពេលបន្តិចទៀតនេះ។