សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនពរ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃពិធីចម្រើនជន្មាយុ។
ក្នុងសារលិខិតជូនពររបស់សម្ដេចតេជោ បានសរសេរថា «ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តម នៅថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ខ្ញុំ និងភរិយាសូមសម្តែង នូវអំណរសាទរប្រកបដោយមនោសញ្ចេតនាកក់ក្តៅ និងសូមជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់យ៉ាងជូន ឯកឧត្តម។
ខ្ញុំសូមសម្តែងនូវការកោតសរសើរ ដោយស្មោះចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ ឯកឧត្តម ដែល បានខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល កន្លងមក ធ្វើឱ្យសង្គមជាតិមានការរីកចម្រើនឆាប់រហ័សលើគ្រប់វិស័យ ជាពិសេសខាងផ្នែកសង្គម និងសេដ្ឋកិច្ច ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។
ជាងនេះទៅទៀត ក្រោមការដឹកនាំរបស់ ឯកឧត្តម កន្លងមក ហេដ្ឋារចនាសម្ព័ន្ធទូទាំងរាជធានី ខេត្ត រួមទាំងទីជនបទតាមបណ្តោយព្រំដែន ត្រូវបានស្ថាបនានិងកែលម្អ, សំណង់មិនរៀបរយត្រូវបានលុបបំបាត់, ហើយការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ និងការ ដោះស្រាយវិវាទដីធ្លី ត្រូវបានជំរុញនិងពន្លឿន ធ្វើឱ្យជីវភាពប្រជាជន ជាពិសេសស្ត្រី និងយុវជន ត្រូវបានលើក កម្ពស់។
នាឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមយាងបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕

