ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងសមិទ្ធផលនានា និងជំរុញចលនាភូមិឃុំស្អាត ក្នុងមូលដ្ឋានឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ


នៅថ្ងៃអាទិត្យ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងសមិទ្ធផលនានា និងជំរុញបំផុសស្មារតីចលនាភូមិឃុំស្អាត ក្នុងមូលដ្ឋានឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្តែងអគារស្នាក់ការគណបក្សឃុំចំណាលើ និងមណ្ឌលសុខភាពឃុំ ព្រមទាំងបានផ្តល់អនុសាសន៍ដល់ថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងបរិស្ថានបៃតង។ ឯកឧត្តមប្រធានក្រុមការងារ ក៏បានជំរុញកម្មវិធីដាំដើមទុរេននៅបរិវេណទីស្នាក់ការគណបក្ស និងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅជុំវិញស្នាក់ការ ដោយក្នុងមួយផ្ទះដាំទុរេនមួយដើមដែលអាចផ្តល់ចំណូលបន្ថែម និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបំផុសស្មារតីស្របតាមទស្សនៈ «ភូមិ-ឃុំស្អាតល្អ គ្មានសំរាម រក្សាអនាម័យ បរិស្ថានបៃតងជានិច្ច»៕