សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តជន នៃសមាគមបុគ្គលិកពន្ធដារកម្ពុជា


(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលអប្សរា នៃអគារអគ្គនាយកដ្ឋានពន្ធដារ មានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តជន នៃសមាគមបុគ្គលិកពន្ធដារកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

ពិធីសំណេះសំណាលនេះ ដោយមានចូលរួមពី ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានកិត្តិយសសមាគមបុគ្គលិកពន្ធដារកម្ពុជា, ឯកឧត្តម ស៊ឹម អៀង អតីតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានកិត្តិយសសមាគមបុគ្គលិកពន្ធដារកម្ពុជា ឯកឧត្តម ជាប ដាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងជាប្រធានសមាគមបុគ្គលិកពន្ធដារកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងការចូលរួមពីនិវត្តជននៃសមាគមបុគ្គលិកពន្ធដារកម្ពុជា ប្រមាណ ៥០០រូប៕