សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ខួបលើកទី២៧ ថ្ងៃបង្កើត «ព្រឹទ្ធសភា» ២៥ មីនា ១៩៩៩-២៥ មីនា ២០២៦


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី២៧ ថ្ងៃបង្កើត «ព្រឹទ្ធសភា» ២៥ មីនា ១៩៩៩-២៥ មីនា ២០២៦។

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្រោយពីមានកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សនយោបាយធំៗទាំងពីរ ក្រោមព្រះរាជាធិបតីភាពនៃអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បីបញ្ចប់វិបត្តិនយោបាយ និងពង្រឹងស្ថេរភាពជាតិ។

ព្រឹទ្ធសភានីតិកាលទី១ បានបើកសម័យប្រជុំលើកទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ ដោយមានសមាជិកចំនួន៦១រូប។

ព្រឹទ្ធសភា​មាន​តួនាទី​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដ៏​កំពូល​ ដែល​មាន​សមត្ថកិច្ច​ខុស​ពី​រដ្ឋសភា​ ក្នុង​ការ​ពិនិត្យ​ និង​ឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ ឬ​សេចក្តី​ស្នើ​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ ប៉ុន្តែ​គ្មាន​សិទ្ធិ​ផ្តួចផ្តើម​គំនិត​សើរើ​ និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នោះ​ទេ៕