សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសាររំលែកមរណទុក្ខ ជូនលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការទី២ នៃព្រឹទ្ធសភា និងជាអគ្គហិរញ្ញិក នៃកាកបាទក្រហមកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចំពោះមរណភាព របស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ដែលជាបងស្រីបង្កើត។
តាងនាមមន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារ នៅក្រសួងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ដែលជាបងស្រីបង្កើត របស់លោកជំទាវបណ្ឌិត និងនាយឧត្តមសេនីយ៍ បានទទួលមរណភាព កាលពីថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។
ខ្ញុំសូមសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយលោកជំទាវ បណ្ឌិត ឯកឧត្តមនាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។ ការទទួល មរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន គឺជាការបាត់បង់បងស្រីបង្កើត ដែលប្រកបទៅដោយព្រហ្មវិហារធម៌ សង្គហធម៌ ពុទ្ធសាសនិកមួយរូបដែលមានសទ្ធាជ្រះថ្លា និងជាអ្នក គោរពប្រតិបត្តិព្រះពុទ្ធសាសនាដ៏ខ្ជាប់ខ្ជួន និងជាទីគោរពស្រឡាញ់បំផុតនៃក្រុមគ្រួសារ។
ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាជន និងសូមវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាសាសនូបត្ថម្ភក៍ អញ្ជើញទៅកាន់សុគតិភពកុំបីខាន ។ សូម លោកជំទាវបណ្ឌិត និង ឯកឧត្តមនាយឧត្តមសេនីយ៍ ទទួលនូវសេចក្ដីរាប់អានដ៏ជ្រាលជ្រៅ អំពីខ្ញុំ៕



