ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងណែនាំទីប្រឹក្សាថ្មីសម្រាប់យន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងក្រុមការងារ CAPRED។

ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីធ្វើការណែនាំលោកស្រី Sheila Scopis ដែលនឹងចូលមកបំពេញតួនាទីជាទីប្រឹក្សាថ្មីសម្រាប់យន្តការ កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន (G-PSF) ក្រោមការសម្របសម្រួលរបស់ CAPRED។

ឆ្លៀតក្នុងឱកាសនេះក្រុមការងារ CAPRED ក៏បានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនទាក់ទងនឹងការសម្របសម្រួលកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន៕