នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកស្រី Grace Fu រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងចីរភាព និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើស្ថានភាពវិវត្តន៍នៃពាណិជ្ជកម្មសកល កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីឱ្យកាន់តែរីកចម្រើន ជាពិសេសក្នុងវិស័យបំពេញឱ្យគ្នាទៅវិញទៅមក។
ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀង ជាពិសេសកាលានុវត្តភាពសម្រាប់ការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារសិង្ហបុរី បន្ថែមទៀត៕







