ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីបង្កភាពសប្បាយរីករាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង នៅតំបន់ល្បែងប្រជាប្រិយខ្មែរ ដោយក្នុងនោះមានជាការ រាំលេងកំសាន្តបែបចង្វាក់ប្រពៃណីខ្មែរជាដើម។
ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ កុំភ្លេចមកចូលរួមលេងល្បែងកំសាន្ដប្រជាប្រិយខ្មែរឱ្យបានច្រើនកុះករ នៅតំបន់ល្បែងប្រជាប្រិយ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យ ដើម្បីលើកកម្ពស់ល្បែងប្រជាប្រិយខ្មែរ ឱ្យកាន់តែល្បីល្បាញ និងដើម្បីឱ្យពិភពលោកកាន់តែស្គាល់អំពីល្បែងប្រជាប្រិយរបស់ខ្មែរយើង នៅយប់នេះនិងថ្ងៃស្អែក១ថ្ងៃទៀត ប៉ុណ្ណោះ អមនិងការរៀបចំទីកន្លែង នីមួយៗមានភាណយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញ។





























