ថ្ងៃចូលឆ្នាំថ្ងៃទី២ ប្រជាពលរដ្ឋ យុវជនមកលេងយ៉ាងច្រើនកុះករនៅខេត្តកំពង់ធំ


ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋចូលរួមលេងដោយគោរពយោគយល់អធ្យាស្រ័យគ្នា ដែលអញ្ជើញមកលេងក្នុងសង្គ្រាន្តកំពង់ធំ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។

ក្នុងការមកលេងនៅសង្ក្រាន្តឆ្នាំថ្មីក្នុងខេត្តកំពង់ធំ ជាពិសេសមនុស្សច្រើនតែងតែមានការប៉ះពាល់ ឬក៏ធ្វើឲ្យលើសលួសត្រង់កន្លែងណាមួយ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមមានការយោគយល់អធ្យាស្រ័យពីគ្នាទៅវិញទៅមកដោយសប្បាយដោយញញឹមដោយក្តីស្រឡាញ់ និងចូលរួមលេងល្បែងប្រជាប្រិយដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីរបស់ជាតិយើង។

សម្រាប់ថ្ងៃទី២នេះ នៅតែមានបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជនយ៉ាងច្រើនកុះករ បានចូលលេងកម្សាន្ត ក្រោមបរិយាកាសយ៉ាងរីករាយ ជាមួយការពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើររបស់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច។