ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដែលរៀបចំ នៅខេត្តសៀមរាប ថា មិនតែផ្តល់ភាព សប្បាយ រីករាយ ប៉ុណ្ណោះទេ តែរឹតធ្វើឲ្យ ភ្ញៀវទេសចរណ៍ អន្តរជាតិ កាន់តែស្គាល់កម្ពុជា ច្បាស់ឡើងៗ ថែមទៀត។
ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានសរេសរថា “អង្គរសង្រ្កាន្ត ដែលបានរៀបចំ នៅក្នុង ខេត្តសៀមរាប មិនត្រឹមតែបានផ្តល់ នូវការកំសាន្ត រីករាយ ដល់ប្រជាពលរដ្ឋយើង ប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើអោយ ភ្ញៀវទេសចរណ៍ អន្តរជាតិ កាន់តែស្គាល់កម្ពុជា ច្បាស់ឡើងៗ។ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងអារ្យធម៌ ដ៏ល្អឯក របស់កម្ពុជា បានបង្ហាញអោយ យុវជនជំនាន់ក្រោយ និងពិភពលោកបានដឹង និងកោតស្ញប់ស្ញែង ព្រះរាជាណាចក្រអច្ឆរិយៈ របស់យើង”។
សម្តេចបានបញ្ជាក់ បន្លែមទៀតថា “អ្វីដែលជាកាតព្វកិច្ច របស់កូនចៅ ជំនាន់ក្រោយ គឺយើងត្រូវរួបរួមគ្នា ថែរក្សា ការពារ សុខសន្តិភាព ដើម្បីប្រទេសជាតិយើង កាន់តែរីកចម្រើន បានលឿនទៅមុខ និងដើម្បីប្រជាពលរដ្ឋ ជាពិសេសយុវជនយើង កាន់តែមានឱកាស ច្រើនឡើង ដើម្បីកសាងអភិវឌ្ឍន៌ អនាគតរបស់ខ្លួន”៕
សម្តេច តេជោសែន៖ អង្គរសង្ក្រាន្ត បានធ្វើឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ កាន់តែស្គាល់កម្ពុជាច្បាស់ឡើងៗ
