ក្រសួងទេសចរណ៍ រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីលើកកម្ពស់ស្មារតី មនុស្សធម៌ និងចូលរួមអបអរសាទរខួបលើកទី១៦៣ទិវាពិភពលោកកាកបាទក្រហម


ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួងទេសចរណ៍។

កម្មវិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍ក្រោមប្រធានបទ ចូលរួមបរិច្ចាគឈាមជាមួយមហាគ្រួសារ វិស័យទេសចរណ៍ នៅក្នុងរដូវកាលបៃតង» រៀបចំឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព លើកកម្ពស់ស្មារតី មនុស្សធម៌ និងវប្បធម៌នៃការជួយគ្នាទៅវិញទៅមកក្នុងការសង្គ្រោះអាយុជីវិតមនុស្ស ចូលរួមរក្សានូវសុខដុមនីយកម្ម ក្នុងសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងមូលធនមនុស្ស ការថែរក្សាបាននូវសន្តិភាព និងការអភិឌ្ឍសង្គមជាតិ ជាពិសេសនៅក្នុងអំឡុងពេលនៃរដូវកាលបៃតងចាប់ពីខែឧសភា ដល់ខែតុលា។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំ និងលោក លោកស្រី ជាមន្ត្រីនៃក្រសួងទេសចរណ៍ ព្រមទាំងវិស័យឯកជនទាំងអស់នៃមហាគ្រួសារវិស័យទេសចរណ៍ អញ្ជើញចូលរួម ឱ្យបានច្រើនកុះករ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីជាកម្លាំងសប្បុរិសធម៌ដ៏សំខាន់សម្រាប់សង្គ្រោះ ជីវិតមនុស្ស និងសូមថ្នាក់ដឹកនាំ គ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ អគ្គាធិការដ្ឋាន និង អង្គភាពក្រោមឱវាទក្រសួងទេសចរណ៍ ព្រមទាំងវិស័យឯកជនទាំងអស់ផ្ញើបញ្ជីឈ្មោះអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម មកនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ ឱ្យបានត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖