សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន និងឯកឧត្តមបណ្ឌិត ចាយ បូរិន និមន្ត​ និងអញ្ជើញ​ពិនិត្យមើលការដាំដំណាំ ​បន្លែបង្ការ ​នៅវត្តធម្មវិបស្សនារាម (ហៅវត្តតាភេម)​


(រាជធានីភ្នំពេញ) នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦​ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ និងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បាននិមន្ត និងអញ្ជើញទៅ​ពិនិត្យមើលការដាំដំណាំ ​បន្លែបង្ការ ​នៅវត្តធម្មវិបស្សនារាម (ហៅវត្តតាភេម)​ ដែលមានព្រះវិន័យសំវរ រិន សុផុន ​

ជាព្រះចៅអធិការ​វត្ត ​ស្ថិតនៅភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកទ្រទ្រង់ជីវភាពរបស់ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល ដោយមានការនិមន្តនិងអញ្ជើញចូលរួម​​ពីសំណាក់ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ ជាថា្នក់ដឹកនាំ មន្ត្រីរាជការ និងលោកប្រធានមន្ទីរធម្មការនិងសាសនា ព្រមទាំងអាជ្ញាធរ​មូលដ្ឋានផងដែរ។