សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានផ្ញើសារជូនលោកជំទាវ VALENTINA MATVIENKO ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) សភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី រដ្ឋធានីមូស្គូ ក្នុងឱកាសដ៏មាននក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី។ សម្តេចសូមសម្តែងនូវអំណរសាទរអស់ពីដួងចិត្ត និងសូមជូន សព្ទសាធុកាពរចំពោះលោកជំទាវ ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី និងប្រជាជន រុស្ស៊ីជាទីរាប់អាន។
ខណៈដែលយើងប្រារព្ធព្រឹត្តិការណ៍ពិសេសនេះ សម្តេចតេជោ មានសេចក្តីរីករាយដែលទំនាក់ទំនងទ្វេភាគី របស់យើង បានរីកចម្រើនឥតឈប់ឈរលើស្មារតីនៃមិត្តភាពយូរអង្វែង សាមគ្គីភាព ការជឿជាក់ និងការ យោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់ យើង ប្រទេសយើងទាំងពីរ ប្រាកដជានឹងបន្តជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនប្រកប ដោយក្តីសង្ឃឹម និងសក្តានុពលដើម្បីសម្រេចបាននូវឧត្តមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងពីរ។
សម្តេចក៏ទន្ទឹងរង់ចាំបន្តធ្វើការងារជិតស្និទ្ធជាមួយលោកជំទាវ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព សុខុមាលភាព និងវិបុលភាពនៃ ប្រទេសនិងប្រជាជនយើងទាំងពីរ តំបន់របស់យើង និងពិភពលោកទាំងមូល៕
ខាងក្រោមនេះជាសារសម្តេចតេជោ៖



