គណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.៥ បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សតាមបណ្តាសាខា


ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំវិមាន ៧មករា គណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.៥ បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សតាមបណ្តាសាខា ក្រោមអធិតបតីភាពឯកឧត្តម ឈន សាណាត សមាជិកគណៈកម្មាធិការកណ្តាល, សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស គ.២៧ និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.៥។  

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានដាក់ចេញនូវអនុសាសន៍ផ្តាំផ្ញើ ដែលមានខ្លឹមសារ ដូចខាងក្រោម៖

១. ត្រូវគោរព និងអនុវត្តដោយម៉ឺងម៉ាត់ តាមកម្មវិធីនយោបាយ និងសេចក្តីសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុ​ជា

២. ត្រូវគោរព និងអនុវត្តដោយម៉ឺងម៉ាត់ តាមកម្មវិធីនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា

៣. បំពេញកាតព្វកិច្ចរបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ លើកស្ទួយកិត្យានុភាពរក្សា សេចក្តីថ្លៃថ្នូរ និងប្រតិបត្តិខ្ជាប់ខ្ជួនតាមលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា

៤. បន្តខិតខំយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី បម្រើជាតិ មាតុភូមិ និងប្រជាជន ស្របតាមមុខងារ និងភារកិច្ចរបស់ខ្លួន

៥. ត្រូវផ្សារភ្ជាប់ជីវភាពការងារគណៈកម្មាធិគណបក្សមូលដ្ឋាន គ២៧.៥ ជាមួយសកម្មភាពក្រុមការងារគណបក្សចុះមូលដ្ឋាន ដែលត្រូវបានបែងចែកតាមមូលដ្ឋានភូមិ-ឃុំ នៃក្រុមការងារចុះមូលដ្ឋានស្រុកមេសាង ខេត្តព្រៃវែង ឬតាមមូលដ្ឋានដែលត្រូវចុះជួយ

៦.ក្រុមការងារជំនាញនីមួយៗត្រូវរៀបចំសមាសភាពក្រុមការងារ ក្រុមលេខាធិការដ្ឋាន និងក្រុមសាខាបក្សតាមនាយក​ដ្ឋាន និងតាមមណ្ឌលអប់រំកែប្រែចំណុះគណៈកម្មាធិការគណបក្ស គ.២៧.៥ ឱ្យបានរួចរាល់នៅក្នុងខែឧសភា ឆ្នាំ២០២៦នេះ

៧. ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានហ្មត់ចត់ និងស្មារតីទទួលខុសត្រូវខ្ពស់ តាមសេចក្តីណែនាំ ស្តីពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងាររបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន ចំណុះគណៈកម្មាធិកា​រ​គណបក្ស គ.២៧