ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាការងារជាមួយលោកជំទាវ Michelle Chan នាឱកាសចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន-អូស្ត្រាលី​ លើកទី៣៨​ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី


នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវ Michelle Chan អនុរដ្ឋមន្ត្រីការបរទេស និងជាឧត្តមមន្ត្រីអាស៊ានរបស់អូស្ត្រាលី នាឱកាសចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន-អូស្ត្រាលី​ លើកទី៣៨​ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

កិច្ចប្រជុំបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌអាស៊ាន-អូស្ត្រាលី និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម។

មុនទស្សនកិច្ចទៅកាន់ទីក្រុងស៊ីដនី ឯកឧត្តម គង់ ភោគ អមដោយ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលី បានជួបពិភាក្សាការងារជាមួយតំណាងភាគីអូស្ត្រាលីមកពីក្រសួងការបរទេស និងពាណិជ្ជកម្ម (DFAT) និងក្រសួងការពារជាតិ នៅទីក្រុងកង់បេរ៉ា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលជាប្រយោជន៍រួម​ រួមទាំងការត្រៀមអបអរខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-អូស្ត្រាលី នាឆ្នាំក្រោយ៕