ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចាត់តាំងតំណាងចុះយកថវិកា ជួយប្រជាពលរដ្ឋចំនួន១២គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅខេត្តត្បូងឃ្មុំ


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាម ចំនួន២០៥នាក់ទៀត ទៅបំពេញកាតព្វកិច្ចបុណ្យធម្មាត្រាហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈឆ្នាំនេះមានចំនួនសរុប១,២១០នាក់ ក្នុងនោះ១០នាក់ទទួលបានព្រះរាជទានពីព្រះចៅសាល់ ម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះរាជទាយាទ ម៉ូហាំម៉ាត់ ពិន សាល់ម៉ាន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាជនយើងជាទូទៅ ហើយថ្ងៃនេះបានចេញទៅ ដើម្បីប្រតិបត្តិបុណ្យហាជ្ជី គឺលោកសូមផ្ដាំផ្ញើសួរសុខទុក្ខមកដល់យើងទាំងអស់គ្នា ឲ្យទទួលបាននូវសេចក្តីសុខសប្បាយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ដោយសារតែកម្ពុជាមានសុខសន្តិភាព ទើបប្រជាពលរដ្ឋមានសេដ្ឋកិច្ចដំណើរការល្អប្រសើរជាងមុន ដែលអាចមានលទ្ធភាពទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី ដែលជាកាតព្វកិច្ចទី៥ ក្នុងសាសនាឥស្លាម ដោយក្នុងម្នាក់ៗចំណាយថវិកាចំនួន៦,២០០ដុល្លារសហរដ្ឋអាមេរិក ហើយមានចំនួនអ្នកចុះឈ្មោះសម្រាប់ឆ្នាំក្រោយៗទៀត មានការកើនឡើងជាលំដាប់។

ឯកឧត្តម សូមបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យបងប្អូនទាំងអស់គ្នា ធ្វើដំណើរប្រកបដោយសុវត្ថិភាពទាំងទៅទាំងមក ទៅបំពេញកាតព្វកិច្ច ឲ្យបានជោគជ័យ ហើយក្នុងនោះដែរ ក៏សូមឲ្យបងប្អូន កូនក្មួយទាំងអស់ ដែលបានធ្វើដំណើរពីបណ្តាខេត្តនានា ដើម្បីជូនដំណើរបងប្អូន សាច់ញតិ សូមឲ្យពេលមក និងត្រឡប់ទៅវិញទទួលបាននូវសុខភាពល្អ និងទទួលបាននូវសេចក្ដីសុខគ្រប់ៗគ្នា។ ហើយជាពិសេស សូមអល់ឡោះទទួលយកនូវកាតព្វកិច្ចបុណ្យហាជ្ជី របស់បងប្អូនយើងទាំងអស់គ្នានៅក្នុងឆ្នាំនេះ ដែលជាការបំពេញកាតព្វកិច្ចរបស់សាសនាឥស្លាម។

សូមជម្រាបថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីអញ្ជើញទៅប្រារព្ធបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយឆ្នាំនេះមានចំនួនសរុបជាង២លាននាក់៕