សម្តេចតេជោ ហ៊ុន សែន ចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ឡើងដល់ ២០ពាន់លានដុល្លារ


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពជា បានបង្ហាញពីបំណង ចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ឡើងដល់ ចំនួន២០ពាន់លានដុល្លារអាមេរិក។

បំណងនេះបង្ហាញឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចអនុញ្ញាតឱ្យ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។

សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ និងចាត់ទុកនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត មកកាន់ប្រទេសកម្ពុជានៅពេលនេះថា ជាការរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងកម្ពុជានិងវៀតណាម ឲ្យកាន់តែរឹងមាំ និងនិយាយដោយឡែកនៅក្នុងក្របខណ្ឌគណបក្ស និងគណបក្សឲ្យកាន់តែរីកចម្រើនបន្តទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោក និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត បានលើកឡើងថា កម្ពុជានិងវៀតណាមមានទំនាក់ទំនងដ៏រឹងមាំដ៏ល្អជាមួយគ្នានៅក្នុងក្របខណ្ឌនៃកិច្ចការទាំងក្របខណ្ឌនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនជាបន្តបន្ទាប់។

បន្ថែមពីលើនេះ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត បានលើកឡើងថា កន្លងមកប្រទេសទាំងពីរបានផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមកយ៉ាងច្រើនរវាងថ្នាក់ដឹកនាំនៃប្រទេសវៀតណាមនិងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា បានទស្សនកិច្ចទៅវិញទៅមកមានភាពផុសផុល ដែលបង្ហាញអំពីទំនាក់ទំនងដ៏រឹងមាំ ហើយនៅក្នុងឆ្នាំ២០២៧ ខាងមុខគឺជាខួប ៦០ឆ្នាំនៃទំនាក់ទំនោងរវាងកម្ពុជានិងវៀតណាម ដោយភាគីទាំងពីរនឹងរៀបចំពិធីអបអរសាទរនៃការរំលឹកខួបនៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។ បន្ថែមពីលើនេះ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត ក៏បានរំលេចដែរថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាមនៅតាមព្រំដែន គឺជាកិច្ចការដ៏ល្អដែលប្រទេសទាំងពីរ បានធ្វើការជាមួយគ្នាដោយរក្សាបាននូវសន្តិសុខសន្តិភាពនៅតាមព្រំដែនយ៉ាងរឹងមាំរវាងកម្ពុជានិងវៀតណាម ហើយបន្តនូវកិច្ចការនេះបន្តទៀត ឲ្យកាន់តែមានភាពឋិតថេរជាពិសេសគឺការពោលសំដៅទៅលើការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ដល់ប្រជាជននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌនៃកិច្ចសហការនៅតាមព្រំដែន ដែលសម្ដេចតេជោ បានលើកឡើងថា កន្លងមកកម្ពុជារបស់យើងតែងតែជំរុញឲ្យអាជ្ញាធរនៅតាមបណ្ដាខេត្តព្រំដែន ធ្វើយ៉ាងណាបង្កើននូវកិច្ចសហការរវាងកម្ពុជានិងវៀតណាមនៅតាមព្រំដែន ឲ្យមានភាពរឹងមាំជាពិសេសគឺការសម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងស្នូលរវាងកម្ពុជានិងវៀតណាម នៅតែមិនអាចកាត់ផ្ដាច់បានពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលសម្ដេចតេជោ ចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមឡើងដល់ ២០ពាន់លានដុល្លារនៅពេលខាងមុខតាមអ្វីដែលប្រទេសទាំងពីរបានប្តេជ្ញាជាមួយគ្នា។ ចំនួន ៣០លានដុល្លារនេះ គឺប្រទេសទាំងពីរមានលទ្ធភាពធ្វើទៅបានដោយសារពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃការនាំចេញនៅក្នុងផ្នែកពាណិជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដែលទំហំពាណិជ្ជកម្មកាលពីឆ្នាំ២០២៥ កន្លងទៅ រវាងកម្ពុជានិងវៀតណាមកើនឡើងដល់ ១១លានដុល្លារអាមេរិក។ ដូច្នេះប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែងក្នុងការពង្រីកនៅពាណិជកម្មនេះឲ្យកាន់តែមានការកើនឡើងបន្តទៀត។ ជាមួយគ្នានេះសម្ដេចតេជោ ក៏បានរំលេចបន្ថែមទៀតដែរទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិកានានារវាងកម្ពុជារវាងយុវជននិងយុវជនរវាងប្រទេសទាំងពីរ ដែលធ្វើឲ្យយុវជនទាំងពីរនៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និតជាមួយគ្នាបន្តទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោ ទាក់ទងទៅនឹងការពង្រីកនូវពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ឯកឧត្តមបានលើកឡើងថា កម្ពុជានិងវៀតណាមប្រាកដជាអាចធ្វើទៅបាននៅក្នុងការសម្រេចទិសដៅនៃទំហំពាណិជ្ជកម្ម ២០លានដុល្លារនៅពេលខាងមុខ៕