សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ដែងសេចក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី «ពិធីអបអរសាទរទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ នាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលប៉ិនប្រសប់ក្នុងការចលនាកៀរគរជួយឧបត្ថម្ភ គាំទ្រដល់សមាគម
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកអំពីប្រវត្តិការងារមួយចំនួនរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលអតីតកាលស្ថិតក្រោមចំណុះក្រសួងសង្គមកិច្ច ដែលក្រោយមកកែសម្រួលបន្ដបន្ទាប់ ដើម្បីធានាដល់ប្រសិទ្ធភាពការងារ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចជាអ្នកផ្ដួចផ្ដើមដើម្បីឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ធ្វើជាអគ្គលេខាធិការ ដោយសារមើលឃើញពីសមត្ថភាព និងភាពប៉ិនប្រសប់ក្នុងការដឹកនាំ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមថ្នាក់រាជធានី ខេត្ត ដែលនៅជាប់ជាមួយសមាជិក ក្នុងការខិតខំប្រឹងប្រែងបំពេញការងារ បំពេញតម្រូវការសមាជិក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានមើលឃើញការផ្សាយផ្ទាល់ក្នុងកម្មវិធីនេះ គឺបានជួយឧបត្ថម្ភផ្ទះ១០០ខ្នងបន្ថែមទៀត
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះការផ្ដល់តម្លៃ និងតែងអញ្ជើញអតីតយុទ្ធជន ចូលរួមក្នុងកម្មវិធីផ្សេងៗ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាធ្លាប់បានឆ្លងកាត់នូវដំណាក់កាលដ៏សែនជូរចត់ និង ផ្លាស់ប្តូរ ជាប្រវត្តិសាស្ត្រជាច្រើនលើក ដែលប្រជាជនខ្មែរមិនអាចបំភ្លេចបាន។ គិតត្រឹមរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដឹកនាំដោយ លន់ នល់ ដែលរបប នេះត្រូវបានផ្ដួលរំលំវិញនៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ១៩៧៥
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលនោះ, ប្រជាជនខ្មែរសង្ឃឹមថាបានរស់ក្នុងសុខសន្តិភាព ប៉ុន្តែសេចក្តីសង្ឃឹមនោះ ក៏ត្រូវរលាយបាត់បង់ដោយការប្លន់អំណាច និងការអនុវត្តនូវនយោបាយគ្រប់គ្រងផ្តាច់ការប្រល័យពូជសាសន៍របស់ ប៉ុល ពត។ ក្នុងរយៈពេលតែ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ កម្ពុជារបស់យើងបានក្លាយជាគុកឥតជញ្ជាំង និងក្លាយជាវាលពិឃាតដ៏សាហាវឃោរឃៅបំផុត ក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ
* ស្ថិតក្នុងកាលៈទេសៈដ៏សែនលំបាកនេះ, បណ្តាំកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ ដែលសល់ពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានក្រោកឈរតស៊ូប្រកបដោយវីរភាព ប្រឆាំងនឹងរបបដ៏ខ្មៅងងឹតនេះ ហើយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដោយមានការគាំទ្រពីប្រជាជនគ្រប់ទិសទី និង ទទួលបានការជួយឧបត្ថម្ភទាន់ពេលពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះដ៏ត្រចះត្រចង់ នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ១៩៧៩ ដែលនេះជា «សច្ចភាពប្រវត្តិសាស្ត្រ» មិនអាចបំភ្លេច និង មិនអាចប្រកែកបាន។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ជ័យជំនះ ៧ មករា» បានសង្គ្រោះអាយុជីវិត, បានផ្ដល់កំណើតទី២ ដល់ប្រជាជនកម្ពុជា, និង បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង, ធ្វើឱ្យសង្គមជាតិកម្ពុជារស់ឡើងវិញ និង បានរួមវិភាគទានដ៏សំខាន់ដល់ការកសាងសន្តិភាព ស្ថិរភាពនយោបាយ, សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និង ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ ក្រោយថ្ងៃរំដោះ ៧ មករា, កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និង ការលំបាកជាច្រើនឥតគណនា ដែលជាកម្មវិបាកនៃសង្គ្រាម, ព្រមទាំងត្រូវទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
* ក្នុងដំណាក់កាលនោះ, រដ្ឋដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺដៃម្ខាងខិតខំស្ដារសង្គមសេដ្ឋកិច្ច និង ជីវភាព របស់ប្រជាជនឡើងវិញ ពីបាតដៃទទេ, និង ដៃម្ខាងទៀត ត្រូវប្រយុទ្ធទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ នៅក្នុងស្ថានភាពដែលប្រទេសជាតិត្រូវបានហ៊ុំព័ទ្ធសេដ្ឋកិច្ច និងនយោបាយ ពីខាងក្រៅយ៉ាងអយុត្តិធម៌។ ដោយសារសង្គ្រាមមិនមែនជាដំណោះស្រាយដ៏ប្រសើរនាំមកនូវសន្តិភាព និង ការអភិវឌ្ឍ, សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គុទ្ទេសក៍ឯក និង ប្រតិបត្តិករនយោបាយបានដាក់ចេញ «នយោបាយ ឈ្នះ ឈ្នះ» នៅឆ្នាំ១៩៩៨ ធ្វើឱ្យទឹកដីកម្ពុជាបានឯកភាពទាំងស្រុង, គ្រប់កម្លាំងប្រដាប់អាវុធ និង អតីតយុទ្ធជន នៃភាគីទាំងអស់នៅក្នុងជម្លោះ បានធ្វើសមាហរណកម្មមកក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹករឿងរវាងនាយករដ្ឋមន្ដ្រីទីម័រ និងប្រធានាធិបតីឥណ្ឌូនេស៉ី ដែលកាលពីអតីតកាលធ្លាប់រៀបចំផែនការសម្រាប់គ្នាទៅវិញទៅ
* សុខសន្តិភាព និង ស្ថិរភាពនយោបាយ ដែលគ្របដណ្ដប់លើផ្ទៃប្រទេសទាំងមូលក្នុងរយៈពេលជាង ៤០ ឆ្នាំ មកនេះបានបង្កលក្ខណៈល្អបំផុតសម្រាប់ ការអភិវឌ្ឍលើគ្រប់វិស័យ និងការបង្កើតសមិទ្ធផលជាច្រើននៅទូទាំងប្រទេស ដូចសព្វថ្ងៃនេះ, ជាពិសេស កាន់តែអនុគ្រោះដល់ការគិតគូរតបស្នង ចំពោះគុណបំណាច់របស់អតីតយុទ្ធជន និង និវត្តជន ដែលបានធ្វើពលីកម្មក្នុងបុព្វហេតុជាតិមាតុភូមិ និង ប្រជាជនយើងនាពេលកន្លងមក, ក៏ដូចជាកសាងនូវវប្បធម៌ចែករំលែកមួយឈានទៅរកការកសាងសង្គមមួយ ប្រកបដោយ សមធម៌ និង ចីរភាព
* ក្នុងដំណើរឆ្ពោះទៅមុខ, រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានកំណត់រួចហើយក្នុង «គោលនយោបាយគណបក្សប្រជាជនកម្ពុជាសម្រាប់កសាង និងការពារមាតុភូមិកម្ពុជា ឆ្នាំ២០២៤-២០២៨», ក្នុងនោះ ក៏បានរួមបញ្ចូលទាំងការអភិវឌ្ឍ និង ការពង្រឹងប្រព័ន្ធគាំពារសង្គម ប្រកបដោយ ប្រសិទ្ធភាព និង ចីរភាព ដែលនឹងជួយគាំពារប្រជាជនគ្រប់រូបពីហានិភ័យនានា ដោយ «មិនទុកឱ្យពលរដ្ឋណាម្នាក់ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គម» ឡើយ ហើយយើងនៅតែរក្សាជំហររួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់រូប នៅគ្រប់ពេល និង គ្រប់កាលៈទេសៈ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបកស្រាយ ចំពោះការចោទប្រកាន់ពាក់ព័ន្ធការសាងសងវិមានឈ្នះឈ្ន ដែលរំលេចរូបសម្ដេចតេជោ ហ៊ុន សែន ច្បាស់ជាងគេ ប៉ុន្ដែវិមានឈ្នះឈ្នះ គឺរំលឹកគុណដល់អតីតយុទ្ធជនទាំងអស់។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរៀបចំឆ្លាក់ព្រឹត្តិការណ៍ការពារដែនអធិបតេយ្យ នៅឆ្នាំ២០២៥នេះ នៅលើវិមានឈ្នះឈ្នះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទាំងគំរូបង្ហាញនូវការឈឺចាប់ដោយសារសង្គ្រាម, បង្ហាញអំពីវីរភាពអង់អាចក្លាហានរបស់កងទ័ព នគរបាល អាវុធហត្ថ ដែលបានចូលរួមការពារបូរណភាពទឹកដី និងបង្ហាញអំពីមហាគ្រួសារខ្មែរគ្រប់និន្នាការនយោបាយ សាសនា ដែលចូលរួមគាំទ្រវីរនគរបាល កងទ័ពដែលការពារទឹកដី
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ស្គាល់សង្គ្រាមឆ្អែតឆ្អន់ហើយ។ ក្រុងសំរោង បានក្លាយជាទីតាំងសមរភូមិ២ដង នៅឆ្នាំ២០១១ និងឆ្នាំ២០២៥
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវថែរក្សាសន្ដិភាពឲ្យបាន កុំឲ្យកើតសង្គ្រាមនៅលើទឹកដីកម្ពុជា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ព អាចបញ្ចប់សង្គ្រាម និងអាចបង្កើតសង្គ្រាមបានដូចគ្នា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីការឆ្លាក់ផ្ទាំងគំនូរ សម្ដេចបានណែនាំឲ្យស្ដូបគោរពវិញ្ញាណក្ខន្ធ វីរនគរបាល កងទ័ព និងអាវុធហត្ថ ដែលបានពលី ក្នុងការពារបូរណភាពទឹកដី
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលនេះឆ្នាំមុន ពលរដ្ឋកម្ពុជា បានមើលឃើញផ្ទាល់អំពីការទម្លាក់គ្រាប់បែក ការបំផ្លេចបំផ្លាញដោយសារសង្គ្រាម
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាព្យាយាមគេចចេញពីសង្គ្រាម ព្យាយាមដោះស្រាយដោយមិនចំណាយអាយុជីវិតប្រជាជន និងដោះស្រាយតាមផ្លូវច្បាប់ តាមបន្ដការទូតឲ្យអស់ពីលទ្ធភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីនៅមានសង្ឃឹម១ភាគរយ ក្នុងការចូលទៅដោះស្រាយដោយសន្ដិភាព គឺត្រូវប្រើឲ្យអស់ពីលទ្ធភាព ជៀសវាងការច្បាំងគ្នា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បបួលអ្នកវិភាគទៅក្រៅស្រុក ដើម្បីទៅជួបមេទ័ពជួរមុខ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហៅអ្នកវិភាគនៅក្រៅស្រុក ជាបណ្ឌិតស៉ីអារម្មណ៍
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ១ភាគរយ នៃការចរចា មិនមែន១ភាគរយ នៃជោគជ័យនោះទេ សូមអ្នកវិភាគពុលទឹកមាត់នៅក្រៅប្រទេសកុំយល់ច្រឡំ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថៃ លុប MoU 2001 ស្មើបិទផ្លូវចរចារ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ត្រូវរកទៅដោះស្រាយតាមផ្លូវច្បាប់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែស្វែងរកដំណោះស្រាយដោយសន្ដិភាព បញ្ជៀសកុំឲ្យមានជនពិការ ក្មេងកំព្រា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋកម្ពុជាជាង១៧លាននាក់ គ្មានអ្នកណាលត់ជង្គង់កាត់ដីឲ្យគេនោះឡើយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទឹកដី ត្រូវការពារ ប្រជាជន ក៏ត្រូវការពារ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវចិញ្ចឹមស្មារតីរួបរួម ដើម្បីរួមគ្នារក្សាសន្ដិភាពបានយូរអង្វែង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីផ្ទុះសង្គ្រាមភ្លាម រាជរដ្ឋាភិបាលដាក់ចេញការដោះស្រាយបន្ទាន់៣ជំហាន ក្នុងនោះជំហានទី១ ការពារអាយុជីវិត ដោះស្រាយបឋមកន្លែងស្នាក់នៅ ទឹកស្បៀង, ទី២ ធ្វើឲ្យប្រសើរឡើងចំពោះការស្នាក់នៅបណ្ដោះអាសន្ន និងទី៣ ស្ដារឡើងវិញស្ថានភាពសេដ្ឋកិច្ច
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរៀបចំផ្ដល់ផ្ទះជូនជនភៀសសឹក ប្រកបដោយតម្លាភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំលំនៅឋានបណ្ដោះអាសន្ន មិនមែនមានន័យថា បោះបង់ដីដែលស្ថិតក្នុងដែនអធិបតេយ្យជាតិនោះឡើយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំខេត្តជាប់ព្រំដែន រៀបចំកែសម្រួល រៀបដើមឈើ និងជម្រកសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំគណៈប្រតិភូចុះសួរសុខទុក្ខ កុំទៅដល់ជួរមុខ និងកុំថតបង្ហាញទីតាំងឈរជើង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការការពារជាតិ មិនត្រូវបានបញ្ចប់នោះទេ ទាំងបច្ចុប្បន្ន និងអនាគត
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែទម្រង់ និងទំនើបកម្មកងទ័ព មិនមែនទើបតែធ្វើនោះទេ ពោលបានធ្វើយូរណាស់មកហើយ សំដៅបង្កើនសមត្ថភាពការពារជាតិ។
* សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យ ដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាលពង្រីកខ្លួន
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅអគ្គបញ្ជាការដ្ឋាន នឹងកែទម្រង់ពីចំនួនទ័ពដូចគ្នា និងបិទការផ្ទេរពីក្រោមឡើងមកលើ តែអាចផ្ទេរពីលើទៅក្រោមបាន។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគ្គនាយកសម្ភារបច្ចេកទេស ដែលត្រូវបានតែងតាំងថ្មី ចាស់ ឬក្មេងមិនសំខាន់ សំខាន់មានសមត្ថភាពស័ក្ដិសម
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃខាងមុខ ពលទាហាន នឹងត្រូវពង្រីកឲ្យច្រើន តាមរយៈការអនុវត្តកាតព្វកិច្ចយោធា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមកុំព្រួយបារម្ភ អំពីការខាតបង់មុខរបរ ឬការងារក្នុងរយៈពេល២ឆ្នាំ ដើម្បីបំពេញកាតព្វកិច្ចយោធា ប៉ុន្ដែត្រូវមានមោទនភាពដែលខ្លួនមានឱកាសជួយជាតិ និងត្រៀមរហូតដល់៤៥ឆ្នាំ នៅពេលជាតិត្រូវការ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំដល់នារីៗ ដែលមានសង្សារ ត្រូវលើកទឹកចិត្តឲ្យចូលបំពេញកាតព្វកិច្ចយោធា និងលើកទឹកចិត្តដល់អ្នកមានកូនស្រី បើយុវជនបានអនុវត្តកាតព្វកិច្ចយោធាហើយ គួរផ្ដល់ឱកាសលើកកូនឲ្យ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នគរបាល និងអាវុធហត្ថ ត្រូវរៀបចំតាមយន្ដការដែលមានស្រាប់ មិនបូកបញ្ចូលជាមួយកាតព្វកិច្ចយោធាឡើយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ច ដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យបង្កើនសមត្ថភាព ការព្យាបាល បណ្ដាអង្គភាពទ័ព ដែលបំពេញភារកិច្ចព្យាបាលកងទ័ព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យសុខាភិបាលកម្ពុជា ទោះមិនទំនើបដូចបណ្ដាប្រទេសដទៃ តែអាចព្យាបាលបាន និងរីកចម្រើនបន្ដបន្ទាប
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំស្នាក់អតីតយុទ្ធជន បង្ហាញអំពីការតាំងចិត្តរយៈពេលវែងលើការងារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា៕
























































































