សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន ១០០ខ្នង ដើម្បីផ្តល់ជូនអតីតយុទ្ធជន និងនិវត្តជនសម្រាប់ឆ្នាំ២០២៦។
ការឧបត្ថម្ភនេះក្នុងឱកាសអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងរដ្ឋបាលខេត្តដែលរងផលប៉ះពាល់ ពីជម្លោះព្រំដែន ត្រូវសាងសង់លំនៅឋានបណ្តោះអាសន្ន ជូនជនភៀសសឹក ប្រកបដោយតម្លាភាព ដើម្បីឱ្យអ្នកដែលរងគ្រោះនិងអ្នកបាត់ដីពិតប្រាកដ ទទួលបានផ្ទះបណ្តោះអាសន្នដែលរដ្ឋផ្តល់ជូន។
ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី បានសរសើរចំពោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងរដ្ឋបាលខេត្តដែលបានសាងសង់ផ្ទះជូនប្រជាពលរដ្ឋបានលឿនដើម្បីឱ្យពួកគេមានជម្រកសមរម្យ។ តែយ៉ាងនេះក្តី ការរៀបចំ អាចនឹងភាពចកល្វែងខ្លះ។
សម្តេចបានបញ្ជាក់ថា ការសាង់សង់នេះ នឹងនៅតែបន្តធ្វើគ្រប់កន្លែងទាំងអស់ដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ រួមមាន ខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងពោធិ៍សាត់៕

