ឯកឧត្តម ស្បោង សារ៉ាត និងលោកជំទាវ បាននាំយកបច្ច័យទៅកសាងវត្តរតនៈដូនភារ នៅក្នុងស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង


ព្រឹកថៃ្ងទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ ស៊ាន ឈុនហេង ព្រមទាំងប្រតិភូអមដំណើរ បាននាំយកបច្ច័យចំនួន១២,១០០,០០០រៀល និង១,៣១០ដុល្លា ដើម្បីចូលរួមចាក់ខឿនបេតុងព័ទ្ធជុំវិញ ព្រះវិហារ វត្តរតនៈដូនភារ ស្ថិតនៅភូមិកំភារ ឃុំរំលេច ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ។